បញ្ចេញមតិ

សំបុត្រស្នេហា

វេលាថ្មើរនេះគឺជារាត្រីកាលមួយដ៏សែនស្ងប់ស្ងាត់ជាទីបំផុត ដែលខ្ញុំកំពុងតែ

អង្គុយនៅលើកៅអីមួយក្បែរបង្អួចក្នុងបន្ទប់គេងរបស់ខ្ញុំ វាយោនាពេលរាត្រី

នេះបានបក់មកប៉ះលើកេសារបស់ខ្ញុំយ៉ាងស្រទន់ បានធ្វើឲ្យខ្ញុំស្លុតស្លុងអារម្មណ៍

មួយរំពេចដោយមិនដឹងខ្លួន។ ស្រាប់តែគ្រានោះខ្ញុំបានលឺសូរសម្លេងកូនឆ្មាមួយ

បានស្រែកថ្ងូរ ហាក់ដូចជាយំរកមេវាអញ្ចឹង លឺដូច្នោះខ្ញុំក៏ស្ទុះអើតទៅក្រៅបង្អួច

ដើម្បីរកកូនឆ្មាដែលកំពុងតែស្រែកនោះ ក្នុងខណះពេលដែលខ្ញុំស្រែកហៅ

កូនឆ្មាតូចនោះ វាបានរត់ពួនយ៉ាងលឿន ចេញពីក្រសែភ្នែកខ្ញុំបាត់។ នាពេលនោះ

ខ្ញុំក៏បានដើរថយក្រោយដើម្បីគិតថារៀបចំកន្លែងសម្រាប់គេង ស្រាប់តែខ្ញុំបាន

ក្រវាស់ដៃធ្វើឲ្យធ្លាក់ប្រអប់មួយដែលខ្ញុំបានរក្សាវាអស់រយះពេល៤ឆ្នាំមកហើយ។

ខ្ញុំក៏បានលើកប្រអប់នោះឡើង ហើយក៏បើកវាយ៉ាងថ្នមៗ ពេលនោះខ្ញុំបានឃើញ

នូវសំបុត្រជាច្រើនដែលខ្ញុំធ្លាប់បានដាក់ចូលក្នុងប្រអប់នេះ កាលពី៤ឆ្នាំមុន។ ភ្លាមៗ

នោះអារម្មណ៍របស់ខ្ញុំក៏បានផ្លាស់ប្តូរ បេះដូងរបស់ខ្ញុំលោតយ៉ាងញាប់ រីឯកែវភ្នែក

របស់ខ្ញុំចាប់ផ្តើមរលីងរលោងពោរពេញទៅដោយទឹកភ្នែកសស្រាក់សស្រាំ។

 

កាលពី៤ឆ្នាំ ខ្ញុំគឺជាយុវសិស្សម្នាក់ដែលរៀនថ្នាក់វិទ្យាល័យ នៅក្នុងថ្នាក់រៀន ខ្ញុំ

គឺជាសិស្សស្រីម្នាក់ដែលចូលចិត្តភាពស្ងប់ស្ងាត់ តែចូលចិត្តនិយាយ ហើយខ្ញុំចូលចិត្ត

រាប់អានមនុស្សដែលនៅជុំវិញខ្លួន។ នៅថ្ងៃបើកបវេសនកាលនៃឆ្នាំសិក្សាថ្មី ខ្ញុំបាន

ឈរនៅបរវេននៃដងទង់ជាតិ ដើម្បីស្តាប់លោកអ៊ំនាយកមានប្រសាសន៍រៀប

រាប់អំពីវិន័យថ្មីក្នុងសាលារៀន។ ក្នុងខណះពេលដែលខ្ញុំឈរតម្រង់ជួរនោះ ពន្លឺ

ព្រះអាទិត្យយ៉ាងក្តៅហែងបានជះមកលើមុខរបស់ខ្ញុំ ធ្វើឲ្យភ្នែកទាំងគូរ ខ្ញុំមើលអ្វីមិនសូវច្បាស់  ដោយហេតុចាំងពន្លឺព្រះអាទិត្យពេកខ្ញុំក៏សម្រេចចិត្ត

ងាកមុខបែរទៅខាងស្តាំដៃ រួចក៏បានឃើញនូវសិស្សប្រុសម្នាក់  ឈរយ៉ាងត្រង់

ហើយមុខរបស់គេក៏ត្រូវបានចាំងពន្លឺព្រះអាទិត្យដែរ តែគេមិនងាកចេញទៅណា

ទេ គេបែរជាឈរយ៉ាងមុតមាំ ហើយមិននិយាយស្តីអ្វីទាំងអស់។ មិត្តភក្តិជាច្រើន

ដែលឈរនៅពីក្រោយគេ អ្នកខ្លះបានអង្គុយចុះ រីéអ្នកខ្លះទៀតយក សៀវភៅមកបាំងមុខ

រំពេចនោះខ្ញុំក៏ភ្នកនឹកក្នុងចិត្តថា “យី! បើសិនជាខ្ញុំជាម្នាក់នោះ

វិញ ខ្ញុំនឹងអង្គុយចុះដែរហើយ មិនចាំបាច់ធ្វើជាវីរបុរសទេខ្លាំងអីនោះទេ ព្រោះ

គ្មានអ្នកណាចាប់អារម្មណ៍ផង”។ និយាយរួចខ្ញុំក៏ឈរមួយសន្ទុះ ហើយក៏ភ្លូយមាត់

និយាយម្នាក់ឯងថា គ្មានអ្នកណាចាប់អារម្មណ៍? ចុះហេតុអ្វីបានជាខ្ញុំទៅចាប់អារម្មណ៍

នឹងគេទៅវិញ? ចំមែនហើយ ស្រាប់តែពេលនោះមិត្តរបស់ខ្ញុំបានវ៉ៃខ្ញុំមួយដៃ

ពីខាងក្រោយ ហើយគេបាននិយាយថា នែ! ឯងយ៉ាងម៉ចហ្នឹង និយាយអីម្នាក់ឯង?

ខ្ញុំលឺដូច្នោះក៏ឆ្លើយយ៉ាងលឿនទាំងទឹកមុខខ្មាសអៀន “អត់មានអីទេ! ទំលាប់ខ្ញុំគឺ

ចូលចិត្តនិយាយម្នាក់éងចឹង” ឯងធ្វើមិត្តខ្ញុំយូរហើយនៅមិនដឹងទេរឺ? មិត្តភក្តិខ្ញុំលឺ

ដូច្នោះក៏បែរទៅមុខទៅវិញ។ ច្រើនម៉ោងកន្លងផុតទៅ ពិធីបើកបវេសនកាល

ក៏ត្រូវបានបញ្ចប់ ខ្ញុំនិងមិត្តរួមថ្នាក់ក៏បាននាំគ្នាឡើងទៅមើលថ្នាក់ថ្មី ស្រាប់តែ

មិត្តភក្តិរបស់ខ្ញុំក៏នាំគ្នារត់យ៉ាងលឿនឡើងទៅខាងលើចោលខ្ញុំ ចំពោះខ្ញុំ មិនសូវ

ចូលចិត្តភាពលឿនពេកទេ គឺសន្សឹមៗ នៅពេលដែលខ្ញុំកំពុងតែដើរឡើងលើ

ជណ្តើរខ្ញុំបានលឺសម្លេងជើងមនុស្សដើរពីក្រោយខ្ញុំ ខណះពេលនោះខ្ញុំក៏ងាក

ទៅខាងក្រោយយ៉ាងលឿន ហើយក៏បានឃើញសិស្សប្រុសម្នាក់នោះទៀត គេបាន

ញញឹមស្ងួតមកខ្ញុំ ហើយក៏ដើរយ៉ាងលឿនឡើងទៅខាងលើ។ ពេលនោះខ្ញុំក៏បាន

សម្លឹងមើលគេឡើងទៅខាងលើរហូតដល់បាត់គេ ក្នុងខួរក្បាលរបស់ខ្ញុំ ហាក់ដូច

 

ជាចងចាំថា ធ្លាប់ជួបគេកាលពីនៅវ័យកុមារ គិតមួយសន្ទុះខ្ញុំក៏និយាយម្នាក់éងថា

ថ្ងៃនេះគឺជាថ្ងៃដែលបើកបវេសនកាលដូច្នេះមិនត្រូវយកខួរក្បាលទៅគិតរឿង

មនុស្សដែលមិនស្គាល់គ្នាទេ។ និយាយរួចខ្ញុំដើរឡើងខាងលើ ស្រាប់តែឃើញ

គេនៅក្នុងថ្នាក់រៀនថ្មីរបស់ខ្ញុំ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គេមិនបានឈរ

មើលទ្រង់ទ្រាយថ្នាក់ រឺ តុរៀនទេ គឺគេសម្លឹងមើលរូបភាព និងផែនទីដែល

បិទលើជញ្ជាំងនៅក្នុងថ្នាក់ទៅវិញ។ ពេលនោះខ្ញុំបានឈរនៅពីក្រោយរបស់គេ

ហើយគិតក្នុងចិត្តថា ម្នាក់នេះខ្ពស់ជាងខ្ញុំគួរសម តែមិនចេះរួសរាយសោះ។

គិតក្នុងចិត្តរួច គេក៏ងាកមក ហើយបានសួរខ្ញុំ សួស្តីមិត្ត! ចង់មើលរូបនេះដែរមែន

ទេ? ស្រាប់ពេលនោះខ្ញុំបានឆ្លើយដោយខ្លាំងៗថា អត់ទេ ខ្ញុំអត់ចង់មើលទេ លឺខ្ញុំ

និយាយបែបនេះគេក៏សើច ហើយបាននិយាយបន្តទៀតថា មិត្ត! បើមិត្តមិនចង់

មើល ហេតុអ្វីឈរក្រោយខ្នងខ្ញុំទៅវិញ? ខ្ញុំលឺគេនិយាយបែបនោះ ក៏ឆ្លើយដោយ

មិនបានគិតទុកមុន តើច្បាប់មួយណាដែលចែងថា មិនឲ្យខ្ញុំឈរក្រោយខ្នងនោះ?

ក្រោយពេលខ្ញុំនិយាយចប់ មិត្តភក្តិខ្ញុំទាំងឡាយក៏បានងាកមកហើយស្រែកថា មានរឿងអ្វីហ្នឹង? ពេលនោះខ្ញុំក៏ងាកឆ្លើយប្រាប់ពួកគេវិញថា អត់អីទេ។ សិស្ស

ប្រុសម្នាក់បានសម្លឹងមុខខ្ញុំយ៉ាងយូរ ដោយក្រសែភ្នែកស្រទន់ នេះគឺជាអ្វីដែលផ្ទុយ

ពីការគិតរបស់ខ្ញុំ ខ្ញុំបានគិតថាគេប្រហែលជាខឹងនឹងខ្ញុំហើយ ដែលនិយាយបែបនោះ

ដាក់គេ។ ក្រោយមកគេបានទម្លាក់ក្រសែភ្នែកចុះហើយ ដើរចេញទៅយ៉ាងលឿន

អារម្មណ៍ខ្ញុំពេលនោះ គិតថាខ្ញុំបានប្រព្រឹត្តរឿងមិនល្អដាក់ខ្លួនទៀតហើយ។

 

ថ្ងៃចូលរៀនក៏បានមកដល់ គេបានអង្គុយចំតុក្រោយខ្ញុំ ពេលនោះគេមិននិយាយអ្វី

ទាំងអស់គេបានហុចសំបុត្រមកឲ្យខ្ញុំតាមរយះមិត្តរបស់ខ្ញុំ គេសរសេរនូវពាក្យ

ពេចន៍ដែលមានអត្ថន័យ ដែលខ្លួនខ្ញុំផ្ទាល់សឹងតែមិនយល់ ចុងក្រោយនៃសំបុត្រ

គេបានដាក់ឈ្មោះរបស់គេ ហើយបាននិយាយថា រីករាយដែលបានស្គាល់មិត្ត។

ខ្ញុំក៏ងាកក្រោយហើយសម្លឹងមើលមុខរបស់គេ ដោយក្តីរីករាយ រីéគេក៏ញញឹម

មកខ្ញុំវិញដែរ។ ចាប់ពីថ្ងៃនោះមក ការនិយាយប្រាស្រ័យគ្នាគឺប្រើប្រាស់ដោយ

សំបុត្រ ។ នៅសាលារៀនខ្ញុំមិនដែលនិយាយជាមួយគេសូម្បីតែមួយម៉ាត់ មិត្តរួមថ្នាក់ស្រីៗ

ជាច្រើនបានលួចស្រលាញ់គេ តែគេមិនសូវយកចិត្តទុកដាក់ទេ

ព្រោះគេជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់។ នៅក្នុងថ្នាក់រៀនការសិក្សារបស់គេ

គឺបានទទួលលទ្ធផលល្អជានិច្ច ។ ថ្ងៃមួយគេបានផ្ញើសំបុត្រមកខ្ញុំ ហើយគេសរសេរ

ថា សិទ្ធិការ សុខសប្បាយជាទេមិត្ត? ពីខ្ញុំ ពិទូ គេសួរខ្ញុំតែមួយម៉ាត់ៗប៉ុណ្ណោះ នេះជា

ទម្លាប់របស់គេ ខ្ញុំតែងតែឆ្លើយតបរាល់សំបុត្រទាំងនោះ។ នៅពេលដែលចេញ

ពីសាលារៀន ខ្ញុំតែងតែបណ្តើរកង់ទៅផ្ទះ ហើយគេក៏បានបណ្តើរកង់តាមក្រោយ

ខ្ញុំរហូតជារៀងរាល់ថ្ងៃ តែគេមិននិយាយអ្វីទាំងអស់។ រាល់ពេលដែលខ្ញុំទៅដល់

សាលារៀន ខ្ញុំតែងតែឃើញសំបុត្រដាក់នៅថតតុរបស់ខ្ញុំជានិច្ច ហើយសរសេរឃ្លា

ដដែលៗថា សិទ្ធិការ សុខសប្បាយជាទេមិត្ត?  ពីខ្ញុំពិទូ អស់រយះពេល១ខែហើយ

ដែលគេសរសេរសំបុត្រហើយប្រើពាក្យដដែលៗសរសេរមកកាន់ខ្ញុំ ខ្ញុំក៏ដាច់ចិត្ត

សរសរសួរគេថា? ក្រៅពីពាក្យសុខសប្បាយជាទេ?តើមិត្តអាចសួរខ្ញុំអ្វីបានទៀត?

ពេលនោះខ្ញុំបានផ្ញើសំបុត្រនោះតាមមិត្តរួមថ្នាក់ឲ្យគេ គេឃើញហើយក៏សរសេរ

តបខ្ញុំវិញថា ក្រៅពីខ្ញុំចេះសរសេរនូវពាក្យនេះ ខ្ញុំក៏ចេះសរសេរនូវពាក្យជាច្រើន

ទៀតដែរ ដូចជា ថែទាំពីសុខភាពផងកុំប្រឹងប្រែងនឹងការសិក្សាពេក ព្រោះពេល

ដែលមិត្តឈឺមានមនុស្សម្នាក់ដែលបារម្ភ និងឃ្លាមួយទៀត ខ្ញុំចង់សរសេរថា

បើសិនជាថ្ងៃណាមួយ មានបុរសម្នាក់សារភាពប្រាប់មិត្ត តើមិត្តយល់ព្រមទេ?

សរសេររួច គេក៏ដើរសំដៅមកតុរបស់ខ្ញុំ ហើយហុចឲ្យខ្ញុំផ្ទាល់ដៃ ហើយគេក៏ដើរ

ចេញទៅខាងក្រៅបាត់ ពេលនោះខ្ញុំមិនបានបើកវាទេ ព្រោះថាអ្នកគ្រូបានហៅខ្ញុំ

ទៅជួបគាត់។ ពេលទៅដល់ផ្ទះវិញខ្ញុំមិនបានចាប់អារម្មណ៍រឿងសំបុត្រនោះទេ

ខ្ញុំក៏បានដកសៀវភៅចេញមកក្រៅដើម្បីធ្វើលំហាត់និងមើលមេរៀន។ លុះស្អែក

ឡើងពេលទៅដល់ថ្នាក់រៀន គេបានមើលមុខខ្ញុំមិនដាក់ភ្នែក ហើយខ្ញុំចេះតែឆ្ងល់

រួចក៏សើច ដោយមិនបានដឹងអ្វីទាំងអស់។ គេបានដើរសំដៅដោយទឹកមុខញញឹម

ញញែម ហើយក៏បានហាមាត់សួរខ្ញុំ សិទ្ធិការបានឃើញសំបុត្រនោះនៅ? លឺគេ

និយាយបែបនេះខ្ញុំក៏ភ្ញាក់ខ្លួនព្រឺតហើយនិយាយ អូហ៍ភ្លេចមើលឲ្យឈឹង ម្សិលមិញ

ខ្ញុំ……………និយាយមិនទាន់ចប់ផងគេក៏ដើរចេញយ៉ាងលឿន។ ខ្ញុំឆ្ងល់ចិត្តឥត

ឧបមា ថាមានរឿងអ្វី? ខ្ញុំក៏មិនចង់មាត់ព្រោះខ្លាចគេអន់ចិត្ត ទៅដល់ផ្ទះវិញខ្ញុំក៏ដើរ

រកសំបុត្រនោះ ហើយឃើញនូវអ្វីដែលគេសរសេរ គ្រានោះខ្ញុំសឹងតែមិនជឿនឹង

ការពិតថាគេហ៊ាននិយាយពាក្យនេះមកខ្ញុំ ខ្ញុំក៏ចាប់ផ្តើមសរសេរសំបុត្រតបគេ

 

តែក្នុងអត្ថន័យនៃសំបុត្រនោះខ្ញុំបានសរសេរនូវអារម្មណ៍របស់ខ្ញុំចំពោះគេ តាំង

ពីថ្ងៃនោះមកគេក៏ឈប់សរសេរសំបុត្រមកខ្ញុំ ហើយខ្ញុំក៏មិនដែលបានផ្ញើសំបុត្រ

របស់ខ្ញុំទៅគេវិញដែរ។ ១ឆ្នាំកន្លងផុតទៅ ការសិក្សាក៏ត្រូវបានបញ្ចប់ ខ្ញុំក៏ត្រូវបាន

ឡើងថ្នាក់បន្តទៀតដែរ តែបន្ទាប់ពីឆ្នាំនោះមកខ្ញុំមិនដែលបានជួបគេទេ តែខ្ញុំលឺតែ

មិត្តគេប្រាប់ខ្ញុំ ថាគេមិនដែលដាក់ចិត្តស្រលាញ់នារីណាម្នាក់ឡើយក្រៅពីសិទ្ធិការ

លឺដូចនេះកែវភ្នែករបស់ខ្ញុំក៏បានស្រក់ហូរនូវទឹកភ្នែកចុះមក ហើយនិយាយក្នុងចិត្ត

ថា សូមទោស! សូមទោស!។ តាំងពីពេលនោះខ្ញុំបាត់ដំណឹងគេរហូត តើគេនៅឯណាទៅ?

ខ្ញុំពិតជានឹកគេខ្លាំងណាស់។

 

ក្រោយពេលអានសំបុត្រទាំងនោះចប់ ភ្នែកទាំងគូររបស់ខ្ញុំប្រែជាពណ៌ក្រហម

ខ្ញុំក៏សម្រេចចិត្តយកសំបុត្រទាំងនោះដាក់ចូលក្នុងប្រអប់វិញហើយក៏យកទៅទុក

នៅក្នុងទូដាក់ឥវ៉ាន់របស់ខ្ញុំ។ រំពេចនោះខ្ញុំក៏បានរៀបចំគ្រែដើម្បីគេង ទាំង

អារម្មណ៍នឹកគេដល់ម្នាក់នោះ ខ្ញុំនៅតែចោទសួរសំណួរដដែលនៅក្នុងចិត្តថា

តើគេពេលនេះនៅឯណា? ហេតុអ្វីបានជាមិនមករកខ្ញុំ? ខ្ញុំពិតជានឹកគេខ្លាំងណាស់ (មនុស្សល្ងង់)

 

សូមរង់ចាំទស្សនាភាគបន្ត!!!

ម៉ោង ១២៖ ៣០នាទី

ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២!

 

សំណួរ៖ តើបុរសម្នាក់នោះពេលនេះគេនៅឯណា?

បញ្ចេញមតិ

ថ្មគោលស្រមោលស្នេហ៍

ច្រៀងដោយ៖ ល. ស៊ីន ស៊ីសាមុត និង ល.ស រស់ សេរីសុទ្ធា

I. (ប)៖ រសៀលគងភ្នំទ្រនំចិន្តា ក្រោមដើមពុទ្រានាភូមិថ្មគោល គោឃ្មុំទោចយំខ្នងភ្នំក្អែកបូល

ស្រណោះស្ពានយោលស្រមោលដួងចិត្ត។

II. (ស)៖ យើងអង្គុយលេងស្តាប់ភ្លេងវាយោ ក្រោមស្ពានទឹកហូរជំនោរជីវិត ភូមិជណ្តើរស្វា

ចំណារដួងចិត្ត ក្រោមផ្ទាំងអម្រិតផ្តេកផ្តិតឱរ៉ា។

R. (ប)៖ ថ្ងៃនេះយើងស្គាល់ឋានសួគិ៍ពិតហើយ ម្ចាស់ស្នេហ៍បងអើយកុំប្រែចិន្តា (ស)៖ សូមឱយ

ព្រះអង្គវត្តជណ្តើរស្វា ជួយចាំកត់ត្រាស្នេហានេះផង។

III. (ប)៖ បើបងក្បត់អូនឱយសូន្យខ្យល់ (ស)៖ បើអូនមានកល់ឱយខ្វល់ដូចផ្សែង

(ប)៖ ពីថ្ងៃនេះទៅពៅកុំចំបែង (រួម)៖ ផ្លូវស្នេហ៍យើងវែងលុះលង់មរណា។

បញ្ចេញមតិ

មាលាដួងចិត្ត

រឿង “មាលាដួងចិត្ត” និពន្ធដោយលោក នូហាច នៅគ.ស ១៩៧២។
រឿងនេះចែកចេញជា១១វគ្គ៖
វគ្គទី១៖ វិទ្យាល័យ គ.ស១៩៣៩។
វគ្គទី២៖ យល់សប្តិគង់ក្លាយជាការពិតម្តងម្កាល។
វគ្គទី៣៖ អរុណស្នេហា។
វគ្គទី៤៖ ភ្នំគូលែនឋានបរមសុខ។
វគ្គទី៥៖ ពពកខ្មៅបាំងមេឃា។
វគ្គទី៦៖ សេចក្តីលំបាកនៃអ្នករាជការតូច។
វគ្គទី៧៖ ស្ថានការណ៍កាន់តែអាប់អួរឡើង។
វគ្គទី៨៖ ស្រលាញ់ជាតិបង្ក្រាបស្នេហា។
វគ្គទី៩៖ សន្តិភាពតូក្យូ។
វគ្គទី១០៖ ជួបភក្ត្រ័ហើយតែមានឧបសគ្គធំរារាំង។
វគ្គទី១១៖ កង្ហាត្រដោករោទិ៍លើចុងអំពិល។

 

មតិ​មួយ​

សំណួរចម្លើយទូទៅ (១០)

សំណួរទី១៖ តើទសទិស គឺជាអ្វី? ហើយមានអ្វីខ្លះ?

សំណួរទី២៖ តើជំនឿសាសនាក្នុងពិភពលោក មានលក្ខណៈសំខាន់ប៉ុន្មានយ៉ាង?

គឺអ្វីខ្លះ? បង្ហាញត្រួសៗនូវសាសនាធំៗដែលគេកំពុងគោរពបូជាក្នុងសកលលោក។

សំណួរទី៣៖ ការខុសគ្នារវាងម៉ោងរបស់ភ្នំពេញនិងម៉ោងសកលមានចំនួនម៉ោង?

ក. ៣ម៉ោង

ខ. ៧ម៉ោង

គ. ៥ម៉ោង

 

(សំណួរខាងលើមានប្រសិទ្ធភាពរយៈពីថ្ងៃពុធ ទី០៦ខែ មិថុនា ឆ្នាំ ២០១២ រហូតដល់ថ្ងៃ

ពុធ ទី១២ ខែមិថុនា ឆ្នាំ ២០១២)

 

បញ្ចេញមតិ

លោក រីម គីន

លោក រីម គីន “១៩១១-១៩៥៩”
* កើតពីគ.ស ១៩១១ នៅសង្កាត់លេខ៤ក្រុងភ្នំពេញ។
* មាតានាម រសា បិតានាម គីន ធ្វើនាយត្រួតការសាធារណការ។
* ចូលរៀនដំបូងនៅវត្តស្វាយដង្គុំ ចេះអក្សរ មើលសាស្ត្រាបានសព្វគ្រប់ ទើបទៅចូល
រៀននៅសាលា ឌូដារត៌ដឺកគ្រេ។
* ឆ្នាំ១៩២៩ ចូលអនុវិទ្យាល័យ ស៊ីសុវត្ថិ អស់ពេល៤ឆ្នាំ។
* ឆ្នាំ១៩៣៣ បានចូលរៀន វិជ្ជាគរុកោសល្យ ចេញធ្វើគ្រូជាដំបូងផ្លាស់ទៅខែត្របាត់-
ដំបង។
* ឆ្នាំ១៩៣៥ បានផ្លាស់មកភ្នំពេញវិញ ជាអនុរក្សនៅវិទ្យាល័យស៊ីសុវត្ថិ។
* ឆ្នាំ១៩៤៧ ជាសាស្ត្រាចារ្យភាសាខ្មែរ នៅសាលាគរុវិជ្ជា។
* ឆ្នាំ១៩៥៥-៥៦ ជាប់ឆ្នោតជាប្រធានសមាគមអ្នកនិពន្ធខ្មែរ។
* បានសរសេរ រឿងប្រលោមលោក សៀវភៅសិក្សាកំណាព្យ និងរឿងខ្លីៗ បោះពុម្ព
ហើយខ្លះ ពុំទាន់បោះខ្លះ រួមទាំងអស់មាន៣៤ឈ្មោះ។
* ទទួលអនិច្ចកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៥៩ ដោយរោគរលាកខួរ។
*ស្នាដៃ៖ – រឿង សូផាត (បោះពុម្ពឆ្នាំ ១៩៣៨)
- រឿង ចិត្តចងចាំ (បោះពុម្ពឆ្នាំ ១៩៤៨)
- រឿង ស្រ្តីកំព្រា (បោះពុម្ពឆ្នាំ ១៩៥១)
- រឿង មើលព្រះចន្ទ្រា (បោះពុម្ពឆ្នាំ ១៩៥២)
- រឿង នាងសុមាភាវី (បោះពុម្ពឆ្នាំ ១៩៥២)
- រឿង ពលវង្សា (បោះពុម្ពឆ្នាំ១៩៥៣)
- រឿង នាងរតននារី (ពាក្យកាព្យ ១៩៥៤)
- រឿង ឈាមរកឈាម (បោះពុម្ពឆ្នាំ ១៩៥៥)
- រៀនមើលពន្យល់ (បោះពុម្ពឆ្នាំ ១៩៥៧)។

 

 

បញ្ចេញមតិ

សំណួរចម្លើយទូទៅ (៩)

សំណួរទី១៖  ចូររៀបរាប់អំពីឥទ្ធិពលនៃសាសនា និងការវិវត្តន៍នៅក្នុងសង្គមខ្មែរ។

សំណួរទី២៖ តើនៅពេលដែលមេឃុំ ចៅសង្កាត់ជាប់ឆ្នោតហើយត្រូវបំពេញតួនាទី

ភារកិច្ចអ្វីខ្លះ?

សំណួរទី៣៖ តើប្រាសាទបន្ទាយឆ្មាស្ថិតនៅក្នុងខែត្រណា?

ក. ខែត្របន្ទាយមានជ័យ

ខ. ខែត្រកំពង់ឆ្នាំង

គ. ខែត្រសៀមរាប

 

(សំណួរខាងលើមានប្រសិទ្ធភាពរយៈពីថ្ងៃអង្គារ ទី២២ខែ មេសា ឆ្នាំ ២០១២ រហូតដល់ថ្ងៃ

អង្គារ ទី២៩ ខែមេសា ឆ្នាំ ២០១២)

 

បញ្ចេញមតិ

បន្ទាយលង្វែក

បន្ទាយលង្វែក ជាវណ្ណកម្មចម្បងរបស់ព្រះបាទអង្គរាជាព្រោះតាំងពីចាកចេញពីអង្គរមក គេពុំ

ឃើញមានការស្ថាបនាបន្ទាយឫស្ថាបនាអ្វីជាដុំកំភួនទេ ទើបតែមកដល់រជ្ជកាលព្រះរាជាអង្គនេះ

ទើបមានការស្ថាបនាវត្តអារាមខ្លះ ព្រះពុទ្ធរូបខ្លះពង្រីកទឹកដីកសិកម្មខ្លះហើយជាមួយគ្នានេះ

ដើម្បីទប់ទល់នឹងសៀម ព្រះអង្គបានកសាងនូវបន្ទាយលង្វែកដែលព័ទ្ធជុំវិញដោយដើមឫស្សី

សម្រាប់ការពារខ្លួនការពារគម្ពីរក្បួនច្បាប់ ការពារអ្នកប្រាជ្ញបណ្ឌិតខ្មែរ ពោលគឺជាសំណង់ដ៏

ធំ មួយប្រកបដោយសារសំខាន់បំផុត។ (ឫស្សីធ្វើជារបងមាន៧ជាន់)

បន្ទាយលង្វែក ត្រូវបានស្ថាបនានៅថ្ងៃទី៦ រោច ខែផល្គុន ឆ្នាំកុរ ព.ស២០៧១ ត្រូវនឹងគ.ស

១៥២៧ តាមព្រះរាជបញ្ជារបស់ព្រះអង្គរាជា។ បន្ទាយនេះបានស្ថាបនារួចជាស្ថាបនារួចជា

ស្ថាពរនៅថ្ងៃទី១ រោច ខែពិសាខ ឆ្នាំឆ្លូវ ព.ស២០៧៣ ត្រូវនឹងគ.ស១៥២៩។

នៅឆ្នាំ១៥៨៨ ស្តេចសៀមឈ្មោះ នរេសូរ បានចាប់ផ្តើមធ្វើសង្គ្រាមជាមួយប្រទេសខ្មែរ

ដោយគ្មានមូលហេតុ។ ក្នុងឆ្នាំ ១៥៩២ សៀមបានលើកទ័ពយ៉ាងច្រើនមកច្បាំងនឹងខ្មែរទៀត

ដោយយកខែត្រពីខ្មែរបានមួយចំនួន តែមិនអាចយកក្រុងបរិបូណ៌ និងលង្វែកបានឡើយ

តែពួកវាមុននឹងចាកចេញទៅបានបាញ់ប្រាក់ដួងចូលគុម្ពឫស្សីយ៉ាងច្រើន។ បន្ទាប់មក

ខ្មែរយើងកាប់ឫស្សីអស់ក្នុងឆ្នាំ១៥៩៤ សៀមក៏លើកទ័ពមកយ៉ាងច្រើនអស្ចារ្យ ចែកជាពីរ

ផ្លូវ ហើយវាយគ្រប់សមរភូមិ។ ទីបំផុត បន្ទាយលង្វែកត្រូវសៀមដុតកំទេចចោលនៅចុង

វស្សានរដូវ ចន្លោះខែកក្កដា ទៅខែកុម្ភៈ ត្រូវនឹងគ.ស១៥៩៥។

 

(ឯកសារយោង៖ សៀវភៅវប្បធម៌ទូទៅ)

តាមដាន

Get every new post delivered to your Inbox.