ប្រវត្តិសាស្ត្រខ្មែរ

បន្ទាយលង្វែក

បន្ទាយលង្វែក ជាវណ្ណកម្មចម្បងរបស់ព្រះបាទអង្គរាជាព្រោះតាំងពីចាកចេញពីអង្គរមក គេពុំ ឃើញមានការស្ថាបនាបន្ទាយឫស្ថាបនាអ្វីជាដុំកំភួនទេ ទើបតែមកដល់រជ្ជកាលព្រះរាជាអង្គនេះ ទើបមានការស្ថាបនាវត្តអារាមខ្លះ ព្រះពុទ្ធរូបខ្លះពង្រីកទឹកដីកសិកម្មខ្លះហើយជាមួយគ្នានេះ ដើម្បីទប់ទល់នឹងសៀម ព្រះអង្គបានកសាងនូវបន្ទាយលង្វែកដែលព័ទ្ធជុំវិញដោយដើមឫស្សី សម្រាប់ការពារខ្លួនការពារគម្ពីរក្បួនច្បាប់ ការពារអ្នកប្រាជ្ញបណ្ឌិតខ្មែរ ពោលគឺជាសំណង់ដ៏ ធំ មួយប្រកបដោយសារសំខាន់បំផុត។ (ឫស្សីធ្វើជារបងមាន៧ជាន់) បន្ទាយលង្វែក ត្រូវបានស្ថាបនានៅថ្ងៃទី៦ រោច ខែផល្គុន ឆ្នាំកុរ ព.ស២០៧១ ត្រូវនឹងគ.ស ១៥២៧ តាមព្រះរាជបញ្ជារបស់ព្រះអង្គរាជា។ បន្ទាយនេះបានស្ថាបនារួចជាស្ថាបនារួចជា ស្ថាពរនៅថ្ងៃទី១ រោច ខែពិសាខ ឆ្នាំឆ្លូវ ព.ស២០៧៣ ត្រូវនឹងគ.ស១៥២៩។ នៅឆ្នាំ១៥៨៨ ស្តេចសៀមឈ្មោះ នរេសូរ បានចាប់ផ្តើមធ្វើសង្គ្រាមជាមួយប្រទេសខ្មែរ ដោយគ្មានមូលហេតុ។ ក្នុងឆ្នាំ ១៥៩២ សៀមបានលើកទ័ពយ៉ាងច្រើនមកច្បាំងនឹងខ្មែរទៀត ដោយយកខែត្រពីខ្មែរបានមួយចំនួន តែមិនអាចយកក្រុងបរិបូណ៌ និងលង្វែកបានឡើយ តែពួកវាមុននឹងចាកចេញទៅបានបាញ់ប្រាក់ដួងចូលគុម្ពឫស្សីយ៉ាងច្រើន។ បន្ទាប់មក ខ្មែរយើងកាប់ឫស្សីអស់ក្នុងឆ្នាំ១៥៩៤ សៀមក៏លើកទ័ពមកយ៉ាងច្រើនអស្ចារ្យ ចែកជាពីរ ផ្លូវ ហើយវាយគ្រប់សមរភូមិ។ ទីបំផុត បន្ទាយលង្វែកត្រូវសៀមដុតកំទេចចោលនៅចុង វស្សានរដូវ ចន្លោះខែកក្កដា ទៅខែកុម្ភៈ ត្រូវនឹងគ.ស១៥៩៥។ […]

ការកសាងរាជធានីចតុមុខ

ព្រះបាទបរមរាជាចៅពញាយ៉ាត បានសោយរាជ្យនៅក្រុងអង្គរ១០ឆ្នាំ (១៤២១-៣១) ក៏លើករាជាធានីមកទួលបាសានក្នុងខែត្រស្រីសឈរ (ស្រីសន្ធរ) នៅឆ្នំាំ ១៤៣១ តែ ដោយសារស្ថានភាពមិនល្អ ទួលបាសានទឹកជន់លិចក៏រើរាជធានីពីស្រីសឈរ មកតាំង នៅចតុមុខមង្គល (ទន្លេច្រាបឈាម) វិញ។ ព្រះអង្គបញ្ជាសម្តេចចៅពញាកែ ឧកញ៉ាហោរាធិបេតីខៀវ និងមន្ត្រីតូចធំគិតគូរមើលទី តាំងចតុមុខថាល្អហើយ ព្រះអង្គបញ្ជាឲ្យចៅពញាតេជោចៅហ្វាយខែត្រសំរោងទងកែន រាស្ត្រលើកដីពង្រាបជុំវិញវត្តភ្នំនិងក្នុងវាំង (គេហៅថា កំពង់រាប) និងកន្លែងរាស្ត្រជីកយក អាចម៍ដី ហៅបឹងតេជោ។ កន្លែងឧកញ៉ាវង្សាអនុជិតផ្លុងចៅហ្វាយខែត្របាទីជីកព្រែកបង្ហូរទឹកការពាររាជធានី ហៅ ព្រែកឧកញ៉ាផ្លុង (មុខស្ថានីយ៍រថភ្លើង)។ ព្រះអង្គឲ្យគេជីកគូទឹកមានព្រែកតាកែវ (ខាងត្បូង) ព្រែកអូរគ(ខាងលិច) ព្រែកពោងពាយ (ខាងជើង) ឫ ព្រែកចិនដំដែក (ចិនរកស៊ីដំដែក)។ ក្រោយពីសាងសង់រាជធានីរួចព្រះអង្គបានប្រទានព្រះនាមព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ ឯទន្លេច្រាបឈាមប្តូរជា ទន្លេចតុមុខវិញ។ ព្រះអង្គបានរៀបចំរាជធានីថ្មីឲ្យមានសណ្តាប់ធ្នាប់ល្អដោយមានវត្តអារាមជាច្រើនដូចជា វត្តធម្មលង្កា វត្តកោះ វត្តព្រះពុទ្ធឃោសារាម ឫ វត្តចិនដំដែក វត្តពិភទ្ទរង្សី វត្តពាមផ្លុង វត្ត ឧណ្ណាលោម […]

កាលនៃប្រវត្តិរចនាបថសិល្បៈខ្មែរ

* រចនាបថសម័យមុនអង្គរ (ស.វទី៦-៨) – រចនាបថភ្នំដា (ស.វទី៦) – រចនាបថសម្បូណ៌ព្រៃគុក (ស.វទី៧) – រចនាបថព្រៃក្មេង (ពាក់កណ្តាលស.វទី៧) – រចនាបថកំពង់ព្រះ (ស.វទី៨)   * រចនាបថសម័យអង្គរ (ដើមស.វទី៩-១៣) – រចនាបថគូលែន (ដើមស.វទី៩) – រចនាបថព្រះគោ (ចុងស.វទី៩) – រចនាបថបាខែង (ដើមស.វទី១០) – រចនាបថកោះកេរ (ពាក់កណ្តាលទី១ នៃស.វទី១០) – រចនាបថប្រែរូប (ពាក់កណ្តាលទី២ នៃស.វទី១០) – រចនាបថបន្ទាយស្រី (ចុងស.វទៅ១០) – រចនាបថឃ្លាំង (ដើមស.វទី១១) – រចនាបថបាភួន (ស.វទី១១) – រចនាបថអង្គរវត្ត (ស.វទី១២) – រចនាបថបាយន្ត័ (ចុងស.វទី១២ ដើមស.វទី១៣)   ឯកសារយោង៖ សារមន្ទីរជាតិភ្នំពេញ!

តាមដាន

Get every new post delivered to your Inbox.