ប្រវត្តិសាស្ត្រពិភពលោក

វិបត្តិហិរញ្ញវត្ថុរបស់ប្រទេសបារាំង(១៩២៣-២៦)

ប្រទេសបារាំងបានទទួលការខូចខាតជាច្រើននៅក្នុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែប្រទេសមានភព្វ័សំណាងអាចថែរក្សាតល្យភាពសេដ្ឋកិច្ច និងនយោបាយរហូត ដល់ឆ្នាំ១៩៣០។ ក្រោយឆ្នាំ១៩៣០ ប្រទេសបារាំងបានជួបការលំបាកច្រើនដូចជា ការរស់នៅយ៉ាងចង្អៀតចង្អល់ ការបែកបាក់គ្នាច្រើនគណៈបក្សនយោបាយ ការរីក ចម្រើនយ៉ាងឆាប់រហ័សនៃមនោគមវិជ្ជាសង្គមនិយម។ល។ រដ្ឋាភិបាលត្រូវដោះស្រាយ បញ្ហារវាងព្រះវិហារនិងរដ្ឋថែមទៀត។ ដូចនេះក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី១ ប្រទេសបារាំងត្រូវដោះស្រាយបញ្ហាចាំបាច់ជាច្រើនជំពូក។ ចាប់ពីឆ្នាំ១៩២៣ ដល់ឆ្នាំ១៩២៦ វិបត្តិហិរញ្ញវត្ថុមួយយ៉ាងធំបានផ្ទុះនៅប្រទេសបារាំង។ ប្រទេសបារាំងខ្ចីប្រាក់ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសខ្ចីពីសហរដ្ឋអាមេរិច ដើម្បីជួសជុលការខូចខាតយ៉ាងធ្ងន់ធ្ងរតាំងពីសម័យសង្គ្រាមលោកលើកទី១។ ប្រទេស បារាំងសង្ឃឹមថានឹងទារប្រាក់សំណងពីប្រទេសអាឡឺម៉ង់យកទៅសងសហរដ្ឋអាមេរិច វិញ។ ម្យ៉ាងទៀតរដ្ឋាភិបាលបារាំងបានក្លាយទៅជាប្រាក់ (ប្រង់) ច្រើនលើសលុប ជា ហេតុនាំឱយប្រាក់ប្រង់បាត់បង់តម្លៃស្ទើរតែប្រែក្លាយទៅជាក្រដាសកាសែតទៅហើយ។ នៅឆ្នាំ១៩២៦ ប្រាក់ប្រង់បានបង់តម្លៃរបស់ពី៨០% ទៅ៩០% បើប្រៀបធៀបនឹងតម្លៃ ប្រាក់ប្រង់ឆ្នាំ១៩១៤។ ប៉ុន្តែសកម្មភាពសេដ្ឋកិច្ចនៅមានជីវិតទាំងត្រដាបត្រដួសដោយ បន្តសកម្មភាពរហូតដល់ឆ្នាំ១៩៣០។

វិវត្តន៍លទ្ធិប្រជាធិបតេយ្យរបស់អង់គ្លេស

ប្រទេសអង់គ្លេសបានប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (Monarchie Constitutionnelle)     ជាយូរយារណាស់មកហើយ។ តែនៅសម័យ នោះលទ្ធិប្រជាធិបតេយ្យអង់គ្លេសពុំទាន់មានលក្ខណៈបរិសុទ្ធ នៅឡើយទេពីព្រោះ៖ – នៅក្នុងសភាឡត (Chambre des Lords) ក៏ដូចជានៅក្នុងសភាខំមូន (Chambre des Communes)ដែរសមាជិកសភាពុំទាន់ ជាតំណាង ប្រជា ពលរដ្ឋទូទៅពិតប្រាកដទេ ច្រើនតែជាតិនៃពួកអ្នកមាននិងពួកអភិជនប៉ុននោះ។ -របៀបបោះឆ្នោតរើសតំណាងរាស្ត្រពុំទាន់មានលក្ខណៈដូចគ្នានៅមណ្ឌលទាំងអស់ ក្នុងប្រទេសទាំងមូលឡើយ។                                                                                                                […]

តាមដាន

Get every new post delivered to your Inbox.